សារព័ត៌មានអុីរ៉ង់នៅថ្ងៃទី ៣០ខែមករាបានផ្សាយថា អគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅក្នុងប្រទេសរុស្ស៊ី លោកKazem Jalali បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាស្តីពីការផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩ Sputnik V របស់រុស្ស៊ី ។
តាមគម្រោងវ៉ាក់សាំង Sputnik V ដំបូងរបស់រុស្ស៊ីនឹងបញ្ជូនទៅដល់ប្រទេសអុីរ៉ង់នៅសប្តាហ៍ក្រោយ។ ឯកអគ្គរដ្ឋទូតអុីរ៉ង់បានបញ្ជាក់ថា ក្រោយពេលអនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី ២៩ខែមករា អុីរ៉ង់ និងរុស្ស៊ីក៏បានព្រមព្រៀងគ្នាទិញវ៉ាក់សាំងនិងរួមគ្នាផលិតវ៉ាក់សាំង Sputnik V ។
តាមគម្រោង វ៉ាក់សាំងប្រឆាំងកូវីដ-១៩Sputnik V នឹងបញ្ជូនទៅដល់ប្រទេសអុីរ៉ង់ នៅថ្ងៃទី ៤ខែកុម្ភៈ ខាងមុខ ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលអុីរ៉ង់នឹងទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេល១០ថ្ងៃខាងមុខ ដើម្បីពិភាក្សាពីការផលិតវ៉ាក់សាំងនៅក្នុងប្រទេសអុីរ៉ង់។
កន្លងមកនៅក្នុងប្រទេសឥណ្ឌា រដ្ឋាភិបាលតួកគី ក៏បានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីក្នុងការផលិតវ៉ាក់សាំង Sputnik V ឲ្យបានច្រើនដើម្បីបំពេញតម្រូវការចាក់ជូនពលរដ្ឋបានទាន់ពេលវេលាផងដែរ។
អុីរ៉ង់ស្ថិតនៅលំដាប់ទី១៩ ក្នុងតារាងប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ជុំវិញពិភពលោក ។ តាមគេហទំព័រ Worldometer គិតមកដល់ម៉ោង១៦ថ្ងៃទី៣០ខែមករា អុីរ៉ង់មានករណីឆ្លងសរុប 1.405.414 នាក់ និងស្លាប់57.807នាក់៕ ដោយ៖ធី រីណា
រូបភាព៖ Getty