ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកទំនិញ បើកបរ​សុខ​ៗ​ស្រាប់តែ​ធ្លាយ​ធុង​ហ្គា​ស​ម៉ាស៊ីនត្រជាក់​បណ្តាលអោយឆាបឆេះ​សន្ធោសន្ធៅ

ចែករំលែក៖

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ ខណៈ​ម្ចាស់​បើកបរ​សុខ​ៗ​​លើ​ដងផ្លូវ​ ស្រាប់តែ​ធ្លាយ​ធុង​ហ្គា​ស​ម៉ាស៊ីនត្រជាក់ បង្ក​ជា​អណ្តាតភ្លើង​ឆេះ​សន្ធោរសន្ធៅ​ធ្វើ​ឱ្យ​ម្ចាស់​បើកទ្វារ​រថយន្ត​ចេញ​ស្ទើរតែ​មិន​ទាន់ ។
ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន ខេត្ត​ប៉ៃលិន ។
ប្រភព​ព័​ត៌​មានបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញបុរស
ម្នាក់បើកបរ​រថយន្ត​ដឹក​ទំនិញ​រថយន្តដែលត្រូវភ្លើងឆាបឆេះ (​ម៉ាក COMC SHEN ZHEN ពណ៌​ស ពាក់ស្លាក​លេខ ភ្នំពេញ 3F-1059) មិន​ស្គាល់​អត្តសញ្ញាណ​ជាន់​ហ្វ្រ័ង​យ៉ាង​ប្រញាប់​ឈប់​នៅ​លើ​ដងផ្លូវ ហើយ​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ ខណៈ​រថយន្ត​របស់​ខ្លួន​មានការ​ធ្លាយ​ហ្គា​ស​ម៉ាស៊ីនត្រជាក់ បង្កហេតុ​ជា​អណ្តាតភ្លើង​ឆាបឆេះ ។
ប្រភព​បន្ត​ទៀត​ថា ក្រោយមក​ក៏​បាន​ទាក់ទង​ទៅ​ខាង​កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដើម្បី​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ចេញ​ប្រតិបត្តិការ​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង ។តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឡើយ ។ ទម្រាំ​តែ​រថយន្ត​ពន្លត់អគ្គិភ័យ​មក​ជួយ​ពន្លត់​ទាន់​ពេលវេលា បណ្តាល​ឱ្យ​ឆេះ​អស់​ស្ទើ​រទាំងស្រុង​តែ​ម្តង ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖