ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសហ្វីលីពីន

ចែករំលែក៖

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីម្នាក់ទៀត ដែលទើបធ្វើដំណើរមកពីប្រទេសហ្វីលីពីន។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អ្នកឆ្លងកូវីដ-១៩ថ្មីនេះ គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជា អ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់ រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២០នាក់ ដែលនៅក្នុងចំនួននេះមាន បុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១១៩នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានី ភ្នំពេញចំនួន ០១នាក់ នៅសណ្ឋាគារមួយទៀត ចំនួន០១នាក់ នៅសណ្ឋាគារមួយទៀតចំនួន ៦៨នាក់ និងនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ៤៩នាក់៕

ដោយ៖ សិលា


ចែករំលែក៖