ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  កាលពីវេលាម៉ោងវេលាម៉ោង១១ និង០០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១                                                                                                                                                                              នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិសែនសុខ៥  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

នគរបាលប៉ុស្តិ៍ឃ្មួញបានឱ្យដឹងថាជនសង្ស័យទាំង៥នាក់នោះមាន៖

ទី១-ឈ្មោះ ណាំ ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ទី២-ឈ្មោះ រស់ ណារិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ទី៣-ឈ្មោះ ផន សុខនី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ទី៤-ឈ្មោះ អែម មេសា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ទី៥-ឈ្មោះ អ៊ុង មករា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ( ពិនិត្យទឹកនោម) ។ 

សមត្ថកិច្ចបានឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើគឺកម្លាំងជំនាញបានស្រាវជ្រាវរកមុខសញ្ញានិងកំណត់បានគោលដៅច្បាស់លាស់ទើបឃាត់ខ្លួនបាន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖