ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយគេចខ្លួនបានតែ១ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមធ្វើការស្រាវជ្រាវឃាត់ខ្លួនបានពាក់ព័ន្ធនឹងករណីលួចម៉ូតូ កាលពីវេលាម៉ោង២១៖០០នាទី                                                                                                                                                                                    

ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចកន្លែងដាក់ម៉ូតូក្រុមហ៊ុនហុងកុងត្រេនប្រូសឺវីស ផ្លូវសហពន្ធ័រុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ម្នាក់គេចខ្លួនឈ្មោះ ម៉ៅ មធ្យោបាយថ្មើរជើង។ តាមចម្លើយសារភាពរបស់ជនសង្ស័យ គឺកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ម៉ោង២២ និង៣២នាទី ពួកគេបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះដែលទុកនៅចំណុចខាងលើ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះហើយសមត្ថកិច្ចបានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ១នាក់ ឈ្មោះ សឿន សុខ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមនៅចំណុចខាងលើ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ សាក ច័ន្ទណាវង្ស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនហុងកុងត្រេនប្រូសឺវីស ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ម៉ូតូ ដែលជនសង្ស័យលួចយកទៅម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខកំពង់ឆ្នាំង1M-7223។

 បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖