ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនឆ្នោតឡូតឺរី ម្នាក់ត្រូវសមត្តកិច្ចឃាត់ខ្លួនករណីយកលុយក្រុមហ៊ុនចំនួន១២០.០០០.០០០រៀលទៅចាយអស់ដោយគ្មានការអនុញ្ញាត។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១៥ និង០០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងក្រុមហ៊ុនឆ្នោតឡូតឺរី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យាង រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតឡូតឺរី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)បានដកយកលុយក្រុមហ៊ុនចំនួន១២០.០០០.០០០រៀល ទៅចាយវាយគ្មានការអនុញ្ញាតពីជនរងគ្រោះ ឈ្មោះ ហុង បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតឡុតឺរី ស្នាក់នៅផ្ទះលេខ៩ ផ្លូវបតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ សម្ភារបាត់បង់មានលុយខ្មែរ១២០.០០០.០០០រៀល ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា