ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឡើងកាន់អំណាច ប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក

ចែករំលែក៖

អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក​ Min Aung Hlaing បានឡើងកាន់អំណាចដឹកនាំប្រទេស ក្រោយពេលធ្វើរដ្ឋប្រហារ ហើយប្រធានាធិបតី ត្រូវបានចាប់ខ្លួន ព្រមទាំង លោកស្រីអង់សានស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោមច្បាប់អាជ្ញាសឹក ក្នុងរយៈពេល​១ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសនេះត្រូវបិទទាំងអស់ទាំងបណ្តាញអុីនធឺណេត លើកលែងតែ ទូរទស្សន៍ ក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានមីយ៉ាន់ម៉ា ។ អគ្គមេបញ្ជាការ Min Aung Hlaing ឡើងកាន់តំណែងដឹកនាំប្រទេសក្នុងរយៈពេល​១ឆ្នាំ នៃច្បាប់អាជ្ញាសឹក។
កម្លាំងទាហាន ជាច្រើនបានដាក់ពង្រាយការពារនៅទីក្រុងធំៗក្នុងប្រទេសនេះពិសេសក្នុងរដ្ឋធានី Naypyitaw ។ រដ្ឋប្រហារខាងលើគឺពាក់ព័ន្ធនិងការបោះឆ្នោតមិនមានតម្លាភាព​។ កាលពីសប្តាហ៍កន្លងមក អ្នកនាំពាក្យកម្លាំងទាហាន មីយ៉ាន់ម៉ា លោកZaw Min Tun បានបញ្ជាក់ថា អគ្គមេបញ្ជាការ ដែលជាបុគ្គលមានឥទ្ធិពលបំផុត ក្នុងប្រទេសនេះ បានលើកឡើងថា ការបោះឆ្នោតមិនមានតម្លាភាព មិនយុត្តិធម៌។
នៅពេលនេះគឺមិនទាន់ដឹងថា លោកស្រី អង់សាន ស៊ូជី និងប្រធានាធិបតីព្រមទាំង មន្ត្រីជាន់ខ្ពស់ជាច្រើនរូប ដែលទាហានចាប់ខ្លួន ស្ថិតនៅទីកន្លែងណានោះឡើយ។ ការចាប់ខ្លួនលោកស្រីអង់សានស៊ូជី គឺនៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១ខែកុម្ភៈឆ្នាំ ​២០២១។
សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមីយ៉ាន់ម៉ា​ ធ្លាក់នៅក្នុងគន្លងចាស់ ដឹកនាំដោយកម្លាំងយោធា និងការធ្វើបាតុកម្ម បង្ហូរឈាមជាច្រើនទៀតដូចអតីតកាល​៕ដោយ៖ធី រីណា

រូបថត៖AFP


ចែករំលែក៖