ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវថ្មម៉ាបសង្កត់រហូតដល់ស្លាប់ ក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង​នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករបម្រើការងារក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង ខណៈពេលកំពុងតែធ្វើការ​ស្រាប់តែថ្មម៉ាបដួលសង្កត់ពីលើរហូតដល់ស្លាប់ភ្លាមមួយរំពច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ យឹម បូណា ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុខាងលើ មានប្រពន្ធនិងកូនតូច២នាក់​ និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើការធម្មតា ដោយបានលីថ្មម៉ាបមួយផ្ទាំងធំ ហើយមិនដឹងមូលហេតុអ្វីស្រាប់តែដួល បណ្តាលឱ្យថ្មម៉ាបនោះសង្កត់ពីលើចំក្បាលស្លាប់មួយរំពេច​ចោលប្រពន្ធនិងកូនតូចៗចំនួនពីរនាក់រស់នៅជាមួយគ្នាក្នុងបន្ទុកគ្រួសារ។

    ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ និងធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តពោធិ៍សាត់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖