ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ ការរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយនិងផែនការមេរដ្ឋាភិបាលឌីជីថល ”

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយនិងផែនការមេរដ្ឋាភិបាលឌីជីថល” ក្រោម​​អធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមដោយតំណាងក្រសួង ស្ថាប័ន វិស័យឯកជន ប្រតិបត្តិករ សមាគម គ្រឹះស្ថានសិក្សា ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធដទៃទៀត ប្រមាណជាង១០០នាក់។

សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់វេទិកាពិភាក្សា និងទទួលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យសេចក្តីព្រាងគោលនយោបាយខាងលើ មានលក្ខណៈកាន់តែប្រសើរឡើង គ្រប់ជ្រុងជ្រោយ និងបម្រើប្រយោជន៍រួម៕

ដោយ៖ សិលា


ចែករំលែក៖