ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង១០ព្រឹក នៅចំណុចក្រុមទី៧ ក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ណែនាំជា ប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងស្របតាមយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោកវរសេនីយ៍ឯកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិលបានធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀនក្នុងករណីបទល្មើសជាក់ស្តែង។ក្នុងនោះសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអាង សុខណាង ហៅតុលភេទប្រុសអាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិអូរមុនីឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ជាមួយនេះក៏បានរឹបអូសវត្ថុតាងជាប់ជាមួយរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន០៤ថង់ ទម្ងន់៣,៣២ក្រាម
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-កាបូបដាក់ប្រាក់ចំនួន០១មានប្រាក់រៀលចំនួន២០,០០០រៀល
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀននិងសម្ភារៈប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
បន្ទាប់ពីបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថ្ថុតាងរួចមកសមត្ថកិច្ចនគរបាលបានបញ្ជូនមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ ស សារ៉េត