តាមគេហទំព័រ Worldometer គិតមកដល់ថ្ងៃទី២ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ថ្មី ក្នុងរយៈពេល២៤ម៉ោងកើនឡើងដល់ទៅ៤៣៩ពាន់នាក់ ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ជាង ១០៤លាននាក់។ ចំណែកអ្នកស្លាប់វិញមានជាង២,២លាននាក់ ក្នុងនោះមានអ្នកស្លាប់ថ្មី១៤,៤ពាន់នាក់។
នៅពេលនេះដែរ ប្រទេសជាច្រើន នៅមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយទេ ក្នុងនោះមានប្រទេស ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី … ប៉ុន្តែប្រទេសនេះបានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
ដោយឡែកនៅក្នុងប្រទេសអាមេរិកវិញ ជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបង្អស់លើពិភពលោកបានខិតខំទប់ស្កាត់ការឆ្លងកូវីដ-១៩ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ នៅពេលនេះរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានបញ្ជាឲ្យបញ្ជូនវ៉ាក់សាំងទៅកាន់ឱសថស្ថាននានា ដើម្បីចែកចាយឲ្យបានទាន់ពេលវេលា ។
ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី២ខែកុម្ភៈ បានប្រកាសថា ជារៀងរាល់សប្តាហ៍ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១លានដូស នឹងត្រូវបញ្ជូនទៅតាមបណ្តាឱសថស្ថាននានា ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងឲ្យបានលឿនបំផុត។
រដ្ឋាភិបាលលោកបៃឌិន បានប្រកាសពីគម្រោងចែកចាយខាងលើ ក្នុងពេលការឆ្លងរឆងរាលដាលកូវីដ១៩ នៅអាមេរិកកើនឡើងខ្ពស់ ។ តាមគេហទំព័រ worldometers គិតមកដល់ព្រឹកថ្ងៃទី៣ខែកុម្ភៈ អាមេរិកមានករណីឆ្លងសរុប កើនឡើងដល់ទៅ 27.020.610 នាក់ និងស្លាប់457.789 នាក់៕ដោយ៖ធី រីណា
រូបភាព៖AFP/TTXVN