ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម FBI ​បាញ់ប្រហារគ្នាជាមួយជនសង្ស័យ រំលោភបំពានផ្លូវភេទ​កុមារនៅFlorida

ចែករំលែក៖

បុគ្គលិក FBI ​​២នាក់ស្លាប់ និង​៣នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ​គ្នា​នៅយប់ថ្ងៃទី​២ខែកុម្ភៈ ក្រោយពេលក្រុម​FBI ​​ទៅត្រួតពិនិត្យ​ ខុនដូមួយក្រោយទទួលបានព័ត៌មាន​ថា មានការរំលោភបំពាន បៀតបៀនផ្លូវភេទកុមារ។ ហេតុការណ៍កើតឡើងនៅយប់ថ្ងៃទី​២ខែកុម្ភៈ (ពេលវេលានៅអាមេរិក)។
នៅវេលាម៉ោង​៦យប់ថ្ងៃទី​២ខែកុម្ភៈ នៅជាយក្រុង​Fort Lauderdale រដ្ឋ Florida​ ពេលនោះក្រុមប្រតិកម្មរហ័សSWAT បានសម្រុកចូលអគារខុនដូ ។ ការប៉ះទង្គិចគ្នា បណ្តាលឲ្យ ក្រុម FBI ​២នាក់ស្លាប់ មានឈ្មោះDaniel Alfin និង Laura Schwartzenberger គឺជាអ្នកឯកទេសស្តីពី​ការបៀតបៀនផ្លូវភេទលើកុមារ។
កន្លងមកក៏មានការបាញ់ប្រហារគ្នាទ្រង់ទ្រាយធំ នៅរដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក ស្លាប់មនុស្ស ៦នាក់ ក្នុងនោះមានកុមារ ៥នាក់។ តាមសារព័ត៌មាន Inderpendent នៅយប់ថ្ងៃ ទី ០២ ខែកុម្ភៈ ឆ្នាំ២០២១បានផ្សាយថា ប៉ូលិសរដ្ឋអូក្លាហូម៉ា កំពុងបើកការស៊ើបអង្កេត លើការស្លាប់របស់បុរសម្នាក់ និងកុមារ ៥នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯទីក្រុង Muskogee នាព្រឹកព្រលឹម ថ្ងៃទី​២ខែកុម្ភៈនេះ(ម៉ោងនៅវ៉ាស៊ីនតោន)។
នៅពេលដែលក្រុមប៉ូលិស បានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង ១ និង៣០ នាទីរំលងអធ្រាត្រ ក៏បានប្រទះឃើញ មានជនម្នាក់កំពុងកាន់កាំភ្លើងមួយដើម ហើយប៉ូលិសម្នាក់ក៏បានបាញ់ទៅលើខ្មាន់កាំភ្លើងនោះ តែមិនត្រូវ។ ទោះជាយ៉ាងណា ជនសង្ស័យត្រូវបានមន្ត្រីប៉ូលិសចាប់ខ្លួនបានហើយ បន្ទាប់ពីបានរត់គេចបានបន្តិច។
នៅខាងក្នុងផ្ទះដែលជាកន្លែងកើតហេតុ មន្រ្តីប៉ូលិសក៏បានរកឃើញបុរសម្នាក់ និងកុមារចំនួន ៤នាក់ទៀតដេកស្លាប់ ខណៈទារកទើបនឹងកើតម្នាក់ ក៏បានស្លាប់ដែរ នៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ៕ដោយ៖ធី រីណា

រូបថត៖AP


ចែករំលែក៖