ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញករណីស្ត្រីម្នាក់ជាពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ អាយុ ២២ឆ្នាំបានស្លាប់ក្នុងពេលធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ : ១៥ នាទី មានករណីស្ត្រីម្នាក់ អាយុ២២ឆ្នាំ មានទីលំនៅភូមិ ស្រះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១:១៥ នាទី មានករណីស្លាប់ពលករជាអ្នកជំងឺ ដែលបាន វិលត្រឡប់ពីប្រទេសថៃ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មូលហេតុនៃការស្លាប់ គឺបូសនៅក្នុងខួរក្បាល (Abce cérébrale) ។ ពលករខាងលើ និងប្តី បានមកដល់ប្រទេសកម្ពុជា តាមច្រកចំបក់ ស្រុកម៉ាឡៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ និងបានបញ្ជូនមកដល់មណ្ឌលចត្តាឡីស័កវិទ្យាល័យម៉ាឡៃ នៅវេលាម៉ោង ៩:៤៥នាទីព្រឹក ដោយ មានអាការៈ តម្លុញ ឈឺក្បាល ក្តៅខ្លួនខ្លាំង (៣៩.៥ អង្សារ) និងមានក្អួតចង្អោរ ។ ដោយពិនិត្យឃើញអាការៈ ធ្ងន់ធ្ងរ ទើបក្រុមគ្រូពេទ្យប្រចាំការ បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ដើម្បីធ្វើការពិនិត្យ ព្យាបាល និងតាមដានសភាពជំងឺជាបន្ត។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦: ៣០នាទី បន្ទាប់ពីការតាមដាន និងព្យាបាល សភាពអ្នកជំងឺនៅមិនបានធូរស្បើយ ទើបសម្រេចបញ្ជូនមកធ្វើការព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ។ អ្នកជំងឺបានមកដល់មន្ទីរពេទ្យ នៅវេលាម៉ោង១៨ : ៤០នាទី នាថ្ងៃខែឆ្នាំដដែល ។ ពេលមកដល់មន្ទីពេទ្យ អ្នកជំងឺត្រូវបានបែងចុះពីឡានគិលានសង្គ្រោះ បន្ទាប់មកទៀតក្រុមគ្រូពេទ្យ បាន ពិនិត្យ និងសួរប្រវត្តិអ្នកជំងឺឃើញថា : អ្នកជំងឺមានប្រវត្តិឈឺក្បាលរយៈពេល២ខែមកហើយ និងមានអាការៈ ឈឺក្បាលកាន់តែខ្លាំង ក្អួត រឹងក និងពិបាកកំរើក ឈឺពោះ វង្វេងស្មារតី ។ អ្នកជំងឺ និងប្តី ត្រូវបានយកសំណាក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លទ្ធផល អវិជ្ជមាន។

ក្នុងរយៈពេល សម្រាកព្យាបាល និងតាមដាន ចាប់ពីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាល តាមលក្ខណៈបច្ចេកទេស ដោយយក ចិត្តទុកដាក់បំផុត និងមានកិច្ចសហការផ្តល់ការគាំទ្របច្ចេកទេសពីលោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យថ្នាក់ ជាតិដែលមកប្រចាំការនៅភូមិភាគបាត់ដំបង។

ដោយសភាពរបស់អ្នកជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅជាលំដាប់ ទោះបីជាក្រុមគ្រូពេទ្យរបស់យើង ខិតខំសង្គ្រោះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះគាត់បានឡើយ ហើយក៏បានទទួលមរណភាព នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១:១៥នាទី ដោយមូលហេតុបូសក្នុងខួរក្បាល (Abbrétree)។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីស្ត្រីដែលទទួលមរណភាពខាងលើ មិនមែនស្លាប់ ដោយសារជំងឺកូវីដ១៩ទេ ។ ដ្ឋបាលខ សូមសម្តែងនូវការសាកស្តាយនិងចូរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព៕

ដោយ៖ សិលា


ចែករំលែក៖