ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Range Rover បេីកឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវរថយន្តPRIUS បុកពីចំហៀងពេញទំហឹងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក​ Range Rover ឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវបុរសម្នាក់ទៀតបេីករថយន្តToyota Prius មកបុកពីចំហៀងខាងធ្វេងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤​ ខែកុម្ភៈ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវលេខ១៦៣​កែងផ្លូវលេខ៤១៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។ 

      យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងឡេីយគេឃេីញរថយន្តម៉ាក​ Range Rover  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2Q-0137 បេីកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤១៨ ក្នុងទិសដៅពី

កេីតទៅលិចដោយល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុខាងលេីរៀបនឹងបេីកឆ្លងថ្នល់ទៅហើយ ស្រាប់តែមានបុរសម្នាក់បានបេីករថយន្ត​ម៉ាក Toyota Pruis ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ 2AZ-5238 តាមបណ្ដោយផ្លូវលេខ១៦៣ពីជេីងទៅត្បូងក្នុងល្បឿនលឿន ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុក រថយន្ត Range Rover ចំពីចំហៀងខាងឆ្វេងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ក៏បានព្យាយាមសម្របសម្រួលភាគីទាំងសងខាង ដោយខាងរថយន្ត Prius ព្រមចេញថ្លៃខូចខាតទាំងស្រុងទៅឱ្យភាគីខាងរថយន្តRange Rover​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖