ព័ត៌មានទាន់ហេតុការណ៍៖

មិត្តចិន ផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហានដំបូង ចំនួន ៦០ម៉ឺនដូស ជូនរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងអំណរគុណចំពោះបក្ស-រដ្ឋាភិបាលប្រជាជនចិន ដែលបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហានដំបូង ចំនួន ៦០ម៉ឺនដូស ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលនិងដឹកមកដល់ នាចុងសប្តាហ៍នេះ ជាជំហានដំបូងចាក់ជូនកងយោធពលខេមរភូមិន្ទចំនួនប្រមាណជាង១៥ មុឺននាក់ ក្រៅពីនោះក៏និងត្រូវចាក់ជូនមន្ត្រីរាជការនិង កងកម្លាំងប្រដាប់អាវុធ ដែលស្ម័គ្រចិត្ត។                               សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីពេទ្យព្រះកេតុមាលា នារសៀល ថ្ងៃពុធ៦ រោចខែ មាឃឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ ។    

     ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងទាំងពីរជាច្រើនរូបទៀត។                                     

ដោយឡែកលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតចិន ក៏មានវត្តមាន ក្នុងឱកាសនោះដែរ។                                                  ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកមន្ទីរពេទ្យ ព្រះកេតុមាលា ស្វាគមន៍យ៉ាងកក់ក្តៅក្នុង នាមក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ និងក្រសួងសុខាភិបាល ស្ដីពីជំនួយវ៉ាក់សាំងកូវីដ-១៩ ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន។
លោកវ៉ាង វិនធាន គូសបញ្ជាក់ថាៈ បច្ចុប្បន្នទោះបីប្រទេសចិនមានតម្រូវការទាក់ទងនឹងបញ្ហាកូវីដ-១៩ ប៉ុន្តែចិនបាន សម្រេចនឹងផ្ដល់ជូនជាបន្ទាន់ វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៦០ មុឺនដូស ជាជំហានដំបូងនិងប្រើប្រាស់យន្តហោះពិសេសរបស់ប្រទេសចិនដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនាចុងសប្តាហ៍នេះផងដែរ ។                                                បន្ទាប់មកក៏មានការបង្ហាត់បង្ហាញ ពីក្រុមជំនាញមកពីប្រទេសចិនចំនួន ៤ រូប បេីមានឆ្ងល់ត្រង់ណា អាចសួរនាំចៀសវាងការមន្ទិលសង្ស័យ ជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ព្រមទាំងមាន ការឧទ្ទេសនាម ពីក្រុមត្រៀមរៀបចំដឹកជញ្ជូនដាក់បញ្ចូលក្នុងឃ្លាំង សុវត្ថិភាពផងដែរ ៕ដោយ៖ ស សម


ចែករំលែក៖