ព័ត៌មានទាន់ហេតុការណ៍៖

Rafael Nadal ដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup ដោយសារបញ្ហាខ្នង ខណៈ Novak Djokovic ឈ្នះគូប្រកួត

ចែករំលែក៖

កីឡាករវាយតឺន្នីស Rafael Nadal បានដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup របស់អេស្ប៉ាញដោយមានបញ្ហាឆ្អឹងខ្នងត្រូវសម្រាក១សប្តាហ៍មុនពេលចូលរួមប្រកួតពានរង្វាន់ Grand Slam លើកទី ២១ផ្នែកបុរសក្នុងព្រឹត្តិការណ៍ Australian Open

កីឡាករវាយតឺន្នីសលេខ២ពិភពលោកវ័យ៣៤ឆ្នាំរូបនេះគ្រោងនឹងជួបជាមួយកីឡាករអូស្រ្តាលី Alex de Minaur នៅឯ Melbourne Park នៅថ្ងៃពុធ Nadal បាននិយាយថា គាត់សង្ឃឹមថានឹងលេងឱ្យក្រុមជើងឯករងឆ្នាំ២០២០ ជាមួយអេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍។

ចំណែកកីឡាករ Novak Djokovic បានជួយ ឲ្យ ក្រុមការពារតំណែងជើងឯកស៊ែប៊ីទទួលបានជ័យជម្នះ។ កីឡាករលេខ១ពិភពលោក Djokovicបានយកឈ្នះកីឡាករ Denis Shapovalov ក្នុងលទ្ធផល ៧-៥ និង ៧-៥ ខណៈដែលស៊ែប៊ីអះអាងថា ឈ្នះកាណាដា ២-១ ក្នុងការប្រកួតបើកឆាកពូល A របស់ពួកគេ។

កីឡាករ Milos Raonic បានធ្វើឲ្យប្រទេសកាណាដានាំមុខដោយលទ្ធផល ៦-៣ និង ៦-៤ លើ Dusan Lajovic ប៉ុន្តែ Djokovic និង FilipKrajinovic បានឈ្នះការប្រកួតជាគូជាមួយ Raonic និង Shapovalovក្នុងលទ្ធផល ៧-៥ ៧-៦ (៧-៤) ។

ម្ចាស់ការពារតំណែងជើងឯក Australian Open កីឡាករ Djokovic បានឈ្នះការប្រកួតឯកត្តជនចំនួន ១០ ដង និងការប្រកួតជាគូដែលរូបគាត់បានលេងនៅក្នុងព្រឹត្តិការណ៍ ATP Cup ក្នុងឆ្នាំ២០២០ ដោយឡែកកីឡាករលំដាប់ទី៣ ពិភពលោក Thiem ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open កាលពីឆ្នាំមុនបានរងបរាជ័យក្នុងលទ្ធផល ៦-២ ៦-៤ ដោយកីឡាករលំដាប់ទី១០ Matteo Berrettini

ព្រឹត្តិការណ៍ប្រកួតផ្នែកបុរសដែលត្រូវបានកាត់បន្ថយមកត្រឹម១២ក្រុមចាប់ពី២៤ក្រុមកំពុងត្រូវបានគេលេងក្នុងពេលដំណាលគ្នានឹងការប្រកួតចំនួន៥ផ្សេងទៀតនៅឯកីឡដ្ឋាន Melbourne Park នៅសប្តាហ៍នេះបន្ទាប់ពីមានការដាក់បំរាមយ៉ាងតឹងរឹងសម្រាប់កីឡាករទាំងអស់ដែលបានមកដល់ប្រទេសអូស្ត្រាលី សម្រាប់ព្រឹត្តិការណ៍ Australian Open ដើម្បីការពារកូវីដ-១៩ដោយ៖ភារៈ


ចែករំលែក៖