ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យជាចោរលួចដែកបានម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកដែកទៅលក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅធ្វើការឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១២និង៣០នាទី នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឡាយ វឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហុីង សំណាង ភេទប្រស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
នគរបាលក្រុងតាខ្មៅបានឱ្យដឹងថា នៅវេលាកេីតហេតុខាងលេី  ជនសង្ស័យបានជិះម៉ូតូមកលួចដែកអេតចាយរបស់ជនរងគ្រោះ ហើយយកទៅលក់ឱ្យអ្នកទិញអេតចាយបានលុយ២ម៉ឺនរៀល ។ លុះក្រោយមកទៀត ជនសង្ស័យក៏បានមកធ្វើសកម្មភាពលួចម្តងទៀត ក៏ត្រូវជនរងគ្រោះមកទាន់ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យខាងលើ បានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពលួចដែករបស់ជនរងគ្រោះបានសម្រេចប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ឆ ដា


ចែករំលែក៖