ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម សូមកុំទៅដើរកម្សាន្តនៅតាមទីតាំងណាដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ដូចជា៖ តាមព្រំដែនប្រទេសមួយចំនួនដែលមានហានិភ័យខ្ពស់រួមមានប្រទេសវៀតណាម ដែលកំពុងផ្ទុះរាតត្បាតខ្លាំងជំងឺ កូវីដ-១៩។
ជាមួយនឹងការអំពាវនាវនេះដែរ ធ្វើឡើងស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម កាន់តែខិតជិតមកដល់ ហើយប្រទេសវៀតណាមកំពុងមានការផ្ទុះរាតត្បាតខ្លាំងផងដែរ។
ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរកំសាន្ត ដោយមិនត្រូវធ្វេសប្រហែសអោយសោះ ត្រូវមានម៉ាស់ អាល់កុល ក៏ដូចជាជែលលាងដៃនៅជាប់ខ្លួនជានិច្ច៕ដោយ៖សហការី