ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញ សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩។

ប្រកា១ – ត្រូវបានបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩
ដែលមានសមាសភាព ដូចខាងក្រោម៖
១-លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធាន
២-លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធាន

៣-លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធាន

៤-លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធាន

ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ មានភារកិច្ច

ប្រការ២- អនុវត្តការងារជាជំហានៗ តាមផែនការលទ្ធកម្ម ដែលបានសម្រេចដោយក្រុមការងារអន្តរក្រសួងទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវាក់សាំងកូវីដ-១៩ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ -ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់ឃ្លាំងឱសថកណ្តាល ការថែរក្សាទុកការបែងចែក និងការដឹកជញ្ជូន
-សម្របសម្រួលជាមួយវិស័យឯកជនក្នុងការថែរក្សា និងដឹកជញ្ជូនវាក់សាំងកូវីដ-១៩

-អនុវត្តពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូរីដ-១៩ ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងគោល ការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការកូវីដ-១៩
-សម្របសម្រួលការគ្រប់គ្រង តាមដាន អនុវត្តយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩

-គ្រប់គ្រង និងតាមដានលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

-សម្របសម្រួលការងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងនៃការចាក់វ៉ាក់សាំងកូដ-១៩

-រៀបចំចាត់ចែងការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបុគ្គលិកសុខាភិបាល ទៅតាមលំដាប់ក្រុមគោលដៅ និងទីកន្លែងដែលបានកំណត់តាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូដ -១៩។
សូមអាននូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ទាំងស្រុងដូចខាងក្រោម៕

ដោយ៖ សិលា


ចែករំលែក៖