ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល ខណ្ឌចំការមនបង្រ្កាបជនសង្ស័យ២នាក់ជួញដូរនូវសាធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ បង្រ្កាបបទល្មើសជាក់ស្ដែងបាន ជនសង្ស័យប្រុសស្រី ២នាក់រួមនិងថ្នាំញៀនចំនួន១៥កញ្ចប់ដែលកំពុងលក់នៅក្នុងបន្ទប់ជួល កាលវេលាម៉ោង២១និង០០នាទីយប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ តាមផ្លូវច្រកឌឺហែមក្រោយក្រុមហ៊ុនឃ្យូប៊ី ក្រុម៣២ ស្ថិតនៅភូម៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ វី វាសនា ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវច្រកឌឺហែមក្រោយក្រុមហ៊ុនឃ្យូប៊ី ក្រុម៣២ ស្ថិតនៅភូម៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី២-ឈ្មោះ មាន ស្រីនាង ភេទស្រី អាយុ
២២ឆ្នាំស្នាក់នៅផ្ទះជួលនៅម្ដុំ ផ្លូវច្រកឌឺហែមក្រោយក្រុមហ៊ុនឃ្យូប៊ី ក្រុម៣២ ស្ថិតនៅភូម៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ផន អូន អធិការរងខណ្ឌចំការមនបានអោយដឹងថាដោយមានប្រជាពលរដ្ឋល្អរាយការណ៍ថាមានប្រុស២នាក់ស្នាក់ ជួលបន្ទប់សង្ស័យជក់គ្រឿងញៀនហើយក៏សហការជាមួយមេភូមិនគរបាលប៉ុស្តិ៍យោងលោក យិន សាន អធិការ ខណ្ឌចំការមន បានអនុញាតចុះបង្រ្កាបរួចក៏ចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងថ្នាំក្រាមសថ្លាចំនួន១៥កញ្ចប់ថង់តូចសង្ស័យគ្រឿងញៀនឃាត់មកនគរបាលខណ្ឌផ្នែកជំនាញ ។

ក្រោយពីសាកសួរនាំ ជនសង្ស័យទទួលស្គាល់វត្ថុតាងខាងលើបានយកពីបុរសម្នាក់ដើម្បីយកមកលក់បន្តដោយមានកូនតូចអត់លុយចាយក៏ប្រកបរបរលក់គ្រឿងញៀន ។

ក្នុងនោះនគរបាលអំពាវនាវដល់ប្រជាពលរដ្ឋយុវជនយុវតីសូមមេតា្តជៀសអោយឆ្ងាយពីគ្រឿងញៀនវាជាអំពើខុសច្បាប់និងធ្វើអោយយើងបាត់បង់ស្មារតីលែងស្គាល់បងប្អូនខាតបង់ការសិក្សានិងទ្រព្យសម្បត្តិ ។

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូលទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ជី ណា


ចែករំលែក៖