ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង sinopharm COVID-19

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង sinopharm COVID-19។

ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លើលិខិតលេខ ០២៨ សខល ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណ រដ្ឋប្រជាមានិតចិន ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization)។ វ៉ាក់សាំងនេះត្រូវបាន ដាក់ឲ្យអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ចាប់ពីម៉ោង ៩.៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១៕

ដោយ៖ សិលា


ចែករំលែក៖