ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តដឹកដែកកំពុងចតលើចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកគូទរថយន្តស្ទូចដឹកដែកដែលកំពុងចតលើចិញ្ចើមផ្លូវ​ កាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស្ទូចដឹកដែកម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3C- 42 93ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងពេលទៅដល់ចំណុចកើតហេតុក៏បានឈប់ចតរថយន្តនៅប្របចិញ្ចើមផ្លូវ។បន្ទាប់មកក៏មានបុរសម្នាក់បើកបរម៉ូតូម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HS- 6859 ធ្វើដំណើរស្របទិសពីជើងទៅត្បូងទៅដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកគូទរថយន្តបណ្ដាលឲ្យបាក់ជើងរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖