គិតមកដល់វេលាម៉ោង១៨៖០០នាទី ថ្ងៃទី៥ខែកុម្ភៈ គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩បានប្រកាសឲ្យដឹងថា បានរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន១៩នាក់ ក្នុងនោះមាននៅទីក្រុងហាណូយ ខេត្តហាយយឿង ក្វាងនិញ ឌៀងបៀងនិងហាយ៉ាង។ ចំនួនអ្នកឆ្លងថ្មី ១៩នាក់ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ទៅ១៩៧៦នាក់។ ក្នុងចំណោមអ្នកឆ្លងចាប់ពីថ្ងៃទី២៧ខែមករា មកទល់ពេលនេះមានដល់ទៅ ៣៩៤ករណី។
ជាមួយគ្នានោះដែរ នៅល្ងាចថ្ងៃទី៥ខែកុម្ភៈ នៅទីតាំងរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក វូ ឌឹកដាម ( Vu Duc Dam) បានប្រកាសថា ប្រសិនបើមិនមានអ្វីខុសប្រក្រតីនោះទេ វ៉ាក់សាំងដំបូង របស់ COVAX នឹងមកដល់វៀតណាមនៅឆមាសទី១ឆ្នាំ២០២១។
នៅល្ងាចថ្ងៃទី៥ខែកុម្ភៈ លោក វូ ឌឹកដាម បានទទួលស្វាគមន៍តំណាងអង្គការអន្តរជាតិនៅប្រទេសវៀតណាម ក្នុងនោះមាន មូលនិធិ អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) មូលនិធីកុមារអន្តរជាតិ UNICEF ព្រមទាំងអង្គការសុខភាពពិភពលោក(WHO)។
បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងឯកជន អង្គការសហប្រជាជាតិ និង អង្គការសុខភាពពិភពលោក ក៏បានផ្តល់ជំនួយដល់ប្រទេសក្រីក្រផងដែរ។ តាមគម្រោង COVAX នឹងចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រស្មើភាពគ្នាទៅតាមស្ថានភាពជាក់ស្តែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ក្នុងចំណោមប្រទេសទទួលបានវ៉ាក់សាំងពីWHO ក្នុងនោះក៏មានវៀតណាមផងដែរ៕
ដោយ៖ ធី រីណា