ព័ត៌មានទាន់ហេតុការណ៍៖

Serena Williams ដកខ្លួនចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Ashleigh Barty

ចែករំលែក៖

កីឡាការិនីវាយតឺន្នីស Serena Williams បានដកខ្លួនចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី Yarra Valley Classic របស់នាងប្រឆាំងនឹងកីឡាការិនីលំដាប់លេខ១ពិភពលោក Ashleigh Barty ដោយមានរបួសស្មាខាងស្តាំ។

Williams បានផ្តួលមិត្តរួមជាតិអាមេរិក Danielle Collins ក្នុងលទ្ធផល ៦-២ ៤-៦ ១០-៦ ក្នុងវគ្គ៨ក្រុមចុងក្រោយនៅទីក្រុង Melbourne ចំណែកកីឡាការិនីអូស្រ្តាលី Ashleigh Barty ដែលបានឈ្នះ ៧-៥ ២-៦ ១០-៤ ពេលប៉ះកីឡាការិនីអាមេរិក Shelby Rogers បានទទួលជ័យជម្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាការិនី Williams នឹងត្រូវប្រកួតពានរង្វាន់ Grand Slam លើកទី ២៤ ក្នុងកម្មវិធី Australian Open Grand Slam ដំបូងនៃឆ្នាំនេះចាប់ផ្តើមនៅថ្ងៃចន្ទ ហើយព្រឹត្តិការណ៍ក្តៅ ATP និង WTA ទាំងកំពុងត្រូវបានធ្វើឡើងនៅឧទ្យាន ទីក្រុង Melbourne

កីឡាការិនី Williams អាយុ៣៩ឆ្នាំបានឈ្នះពានរង្វាន់ធំចុងក្រោយរបស់នាងក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ០១៧។ នាងបានខកខានការប្រកួតឆ្នាំ២០១៨ និងឈានដល់វគ្គ ១/៤ ក្នុងឆ្នាំ ២០១៩ ប៉ុន្តែបានធ្លាក់ក្នុងជុំទី៣កាលពីឆ្នាំមុន។

ការប្រកួតជុំទី៣ក្នុងកម្មវិធី WTA កំពុងត្រូវបានលេងលើការបំបែកពិន្ទុចំនួន១០ពិន្ទុស្មើគ្នា បន្ទាប់ពីការពន្យាពេលនៃការប្រកួតដោយសារតែមានកីឡាករ កីឡាការិនីធ្វើតេស្តរកឃើញជំងឺ Covid-19 ដោយ៖ភារៈ


ចែករំលែក៖