ព័ត៌មានទាន់ហេតុការណ៍៖

ចាស់ឥតទីពឹង​ ១៥គ្រួសារ​ ររស់នៅ ខេត្តតាកែវ​ ថ្លែងអំណរគុណ​ កាកបាទក្រហមកម្ពុជា​ ដែលបានផ្តល់អំណោយសម្រាលការលំបាកក្នុងជីវភាពរស់នៅ

ចែករំលែក៖

ខេត្តតាកែវ៖ ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់អំណោយនាថ្ងៃសៅរ៍ ទី​ ៦​ ខែកុម្ភៈ​​ ឆ្នាំ​២០២១នេះ​ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ព្រមជាមួយនឹងការគិតគូរពីសុខភាព​ និងជីវភាព​រស់នៅរបស់លោកតាលោកយាយ​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់។ ទន្ទឹមនឹងនេះ​ លោកស្រី បានលេីកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់សូមថែទាំសុខភាពឱ្យបានល្អ​ អនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាល​ ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩​។ 

លោកយាយលោកតា​ទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ដែលតែងតែគិតគូរ​ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ និងសូមជូនពរសម្តេចទាំងទ្វេរ​ មានសុខភាពល្អ​ ជន្មាយុយឺនយូរ​ ដេីម្បីផ្តល់ភាពកក់ក្តៅ​ និងដឹកនាំប្រទេសជាតិ​ឱ្យមានសុខសន្តិភាព​ និងការអភិវឌ្ឍ​ជានិច្ច។ 

សូមបញ្ជាក់ថា​ គ្រួសារនីមួយៗទទួលបាន​ អង្ករ​ មី​ ត្រីខ​ ទឹកត្រី​ ទឹកស៊ីអុីវ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​ និងថវិកាមួយចំនួន៕

ដោយ៖ សិលា


ចែករំលែក៖