ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអភិបាលស្រុកថាឡាបរិវ៉ាត់ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នូវការសាងសង់ស្ពានដែកបាឡេក្បាលបេតុងចំនួន ២ កន្លែង ៖ ស្ពានទី១ ប្រវែង២៥ម៉ែត្រ ស្ពានទី២ ប្រវែង៣៣ម៉ែត្រ ។បច្ចុប្បន្នសាងសង់សម្រេចបាន១០% ស្ថិតក្នុងភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ តភ្ជាប់ដល់ឃុំសៀមបូក ស្រុកសៀមបូក៕
ដោយ៖ សិលា