ភ្នំពេញ ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩គឺអាជ្ញាធរបានធ្វើការផ្សព្វផ្សាយថាត្រូវតែរក្សាគម្លាតមិនឱ្យមានការជួបជុំគ្នាដើម្បីការពារជំងឺឆ្លង តែកន្លែងបើកល្បែងអនឡាញមួយកន្លែងនៅតែមិនស្ដាប់ការណែនាំ ទីតាំងណេតធ្វើការណែនាំចំនួន២លើកអោយមានច្បាប់បើកអាជីវកម្មផ្អាកជាបណ្ដោះអាសន្នតែមិនខ្លាចសមត្ថកិចុចនៅតែលួចបើកដំណើរការ២៤ម៉ោងសមត្ថកិច្ចចុះបង្រ្កាបនិងឃាត់មនុស្សចំនួន៤នាក់ហេតុការណ៍កើតឡើង កាលវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៦ ខែ កុម្ភ: ឆ្នាំ ២០២១នៅចំណុចផ្ទះជួលលេខ829A តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិ៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក វរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមនបានអោយដឹងថាដោយទីតាំងកើតហេតុខាងលើបង្រ្កាបជាក់ស្ដែងណេតសង្ស័យលួចបើកល្បែងសុីសងខុសច្បាប់តែទីតាំងនេះអាជ្ញាធរមូលដ្ឋានមេភូមិប៉ុស្តិ៍រដ្ឋបាលបានធ្វើចុះណែនាំត្រួតពិនិត្យច្បាប់អាជីវកម្មមិនមានច្បាប់ក៏អោយផ្អាកតែនៅតែមិនទៅសុំច្បាប់ហើយនិងលួចបើកលួចលេង២៤ម៉ោងហើយបានបញ្ជាលោក ផន អូន អធិការរងផ្នែកព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវធ្វើចុះបិទទីតាំងនិងសម្ភារៈដកហូត ក្នុងនោះមានកុំព្យូទ័រ ១៧គ្រឿង កៅអីជ័រចំនួន១៧ឃាត់មនុស្សចំនួន៤នាក់អ្នកមើលការខុសត្រូវម្នាក់ និងអ្នកលេង២នាក់សន្តិសុខចំនួន១ម្នាក់យកទៅអធិការដ្ឋានសួរនាំរួចនិងអោយគ្រួសារមិត្តភក្ដិមកធានាយកត្រឡប់ទៅវិញ ។
លោកអធិការបន្តថាយោងតាមលោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមននៅពេលប្រជុំវេទិការសាធារណ:សូមអោយរក្សាគំលាតយ៉ាងតិច1.5ម៉ែត្រនិងពេលចេញពីផ្ទះត្រូវពាក់ម៉ាស់និងលាងដៃសាប៊ូអាល់កុលអោយបានញឹកញាប់រក្សាអនាម័យផងដែរក្នុងនោះទទួលសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែលើកពីបញ្ហាការលួចបើកល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋានត្រូវតែបង្រ្កាបជាដាច់ខាតកុំអោយកើតមានដោយសារសុទ្ធសឹងតែជម្រករបស់ជនសង្ស័យលួចមកសំងំលេងល្បែងសុីសងអស់លុយកាក់ហើយនិងចេញទៅលួចសម្ភារ:ឆក់ប្លន់ពីប្រជាពលរដ្ឋមិនខានឡើយសូមផ្ដាំនិងទៅប្អូនយុវជនប្រុសស្រីទាំងអស់កុំលេងល្បែងសុីសងនិងប្រើប្រាស់គ្រឿងញៀនវាជាទង្វើខុសច្បាប់ហើយបំផ្លាញទ្រព្យសម្បត្តិបែកបាក់គ្រួសារខូចអនាគតមួយជីវិតត្រូវខិតខំសិក្សារៀនសូត្រជាទំពាំងស្នងឬស្សីដើម្បីយកចំណេះដឹងមកបំរើសង្គមនៅចំណុចល្អៗដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត ៕
ដោយ៖ជី ណា