ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រៅពីភារកិច្ចស្នូល គ្រប់បណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១ បានខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វបន្ថែម ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។
ជាក់ស្តែងជាលទ្ធផល ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពី មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ជំរុញលើការងារបង្កបង្កើនផលដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វទៅតាមផែនការនិងនៅសល់បាននាំយកទៅលក់នៅផ្សារសហគមន៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ក្នុងខេត្តបម្ទាយមានជ័យ រៀងរាល់ចុងសប្តាហ៍(ចាប់ពីថ្ងៃសុក្រ សៅរ៍ និងអាទិត្យ)។
គួរជម្រាបជូនថាការដាំដុះបន្លែគ្រប់ប្រភេទ និងការចិញ្ចឹមសត្វ ដែលធ្វើបានដោយអង្គភាព និងគ្រួសារទ័ព ត្រូវបានផ្គត់ផ្គង់ធានាក្នុងការចិញ្ចឹមទ័ព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារកងទ័ព កាត់បន្ថយការទិញបន្លែត្រី សាច់ មួយចំនួនពីខាងក្រៅដែលមានផ្ទុកសារធាតុគីមី ជាពិសេសបានលក់ចេញទៅទីផ្សារខាងក្រៅទទួលបានប្រាក់កម្រៃបន្ថែមទៀតដើម្បីទុកផ្គត់ផ្គង់តម្រូវការនានានៅក្នុងអង្គភាព៕
ដោយ៖សូ រិយា