ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសង្វៀនគំនិត (The Battle of Mind) ជាកម្មវិធីជជែកពិភាក្សាស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាន់តែសុីជម្រៅ និងប្រសេីរឡេីងដោយមានថតវីដេអូ សម្រាប់សិស្សថ្នាក់ទី១០ និងទី១១ ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្ររដូវកាលទី១ ត្រូវបានបញ្ចប់ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។
ការផ្ដួចផ្ដើមបង្កើតអោយមានដូចជា កម្មវិធីប្រកួតតស៊ូ មតិ សង្វៀនគំនិត នេះឡើងពិតជាអាចជួយសាធារណជន ព្រមទាំងសិស្សានុសិស្សអោយយល់ដឹងបានកាន់តែទូលំទូលាយ បន្ថែមទៀតពីសារៈសំខាន់នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដើម្បី ជម្រុញវប្បធម៌ និងចំណាប់ អារម្មណ៍លើការជជែកពីប្រធានបទទាំងនេះ ដែលជាមូលដ្ឋាន សំខាន់មួយក្នុងការជម្រុញការ អភិវឌ្ឍខ្លួន និងសង្គមជាតិអោយកាន់តែប្រសើរ។
កម្មវិធីនេះ ត្រូវបានរៀបចំឡេីង ដែលមានរយៈពេល៧សប្តាហ៍ រៀងរាល់ចុងសប្តាហ៍។ អ្នកចូលរួមទាំង២៤នាក់ ទទួលបានការអប់រំពីចំណេះដឹងច្រេីនតាមរយៈការប្រកួតនេះ ជម្រុញវប្បធម៌ និងចំណាប់អារម្មណ៍ជជែកពិភាក្សាប្រធានបទខាងលេី ដែលជាមូលដ្ឋានសំខាន់ក្នុងការជំរុញការអភិវឌ្ឍខ្លួន និងសង្គមជាតិឱ្យកាន់តែប្រសេីរ៕
ដោយ៖ សិលា