ព័ត៌មានទាន់ហេតុការណ៍៖

តំណាងការិយាល័យទី៤ កងទ័ពជើងគោក អញ្ជើញចុះពិនិត្យការងារកសាង និងការងារបង្កបង្កើនផល ដាំដំណាំចិញ្ចឹមសត្វ នៅក្នុងទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៥

ចែករំលែក៖

ខេត្តព្រះវិហារ ៖ វរសេនីយ៍ឯក យឹម ថា មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៨ និងលោកវរសេនីយ៍ទោ មាន វិចិត្រ តំណាងការិយាល័យទី៤ កងទ័ពជើងគោក បានចុះពិនិត្យការងារកសាង ការបង្កបង្កើនផល ដាំដំណាំ និងចិញ្ចឹមសត្វ នៅក្នុងទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៥ ដែលជាអង្គភាពចំណុះ ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។

ការចុះពិនិត្យលើការងារកសាង ការបង្កបង្កើនផល ដាំដំណាំ និងចិញ្ចឹមសត្វ នៅក្នុងទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ ៣៨៥ បានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១។

វរសេនីយ៍ឯក យឹម ថា មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៨ បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាព ៣៨៥ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្រោមការដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ទោ ទឹម ហៀក មេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៥ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដឹកនាំកម្លាំងកសាងជម្រកស្នាក់នៅ ការបង្កបង្កើនផល ដាំដំណាំ និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត បន្ថែមលើប្រាក់ម្ហូបប្រចាំថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពឱ្យកងទ័ពក្នុងអង្គភាព និងគ្រួសារទ័ព។ ពិសេសក្នុងវិធានការ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាមួយប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ៕

ដោយ, សិលា


ចែករំលែក៖