ភ្នំពេញ៖ ៥ កុម្ភៈ ជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន (៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៏ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ក្រោយមកហៅថាកូវីដ-១៩។ វាក៏ជាថ្ងៃដែលលេចចេញនូវពាក្យ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។
៧ កុម្ភៈ វ៉ាក់សាំងដែលជាជំនួយរបស់ចិនចំនួន៦០ម៉ឺនដូសនឹងដឹកមកដល់កម្ពុជា។
១០ កុម្ភៈ សម្តេចតេជោនឹងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែតមុនគេដោយមានការផ្សាយផ្ទាល់ និងមានសន្និសីទសារព័ត៌មាន។ ប៉ុន្តែដោយក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានថា វ៉ាក់សាំងកូវីដ-១៩ អាចចាក់បានតែមនុស្សដែលមានវ័យ ១៨ឆ្នាំ ដល់៥៩ឆ្នាំ ទើបសម្ដេចនិងមន្ត្រីឯទៀត មិនអាចចាក់វ៉ាក់សាំងខាងលើនេះបាន ខណៈសម្ដេចមានអាយុលើសពីការកំណត់។
ដោយឡែកព័ត៌មានទាន់ហេតុការណ៍! វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ ម៉ឺនដូសកំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា។
快讯!中方援柬首批60万剂新冠疫苗正在装机,即将运抵。៕
ដោយ៖ សិលា