ព័ត៌មានទាន់ហេតុការណ៍៖

លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ និងអង្គប្រជុំបានដំណើរការទៅដោយមានការឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាពទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ខេត្តកំពង់ធំ និង លោកបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍ផ្តាំផ្ញើ ដោយមានការចែកជូននូវ     ឯកសារសេចក្តីណែនាំស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ, គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, របាយការណ៍សង្ខេបស្តីពី លទ្ធផលការងាររបស់យុវជនគណបក្សថ្នាក់កណ្តាលប្រចាំឆ្នាំ២០២០ និងទិសដៅការងារប្រចាំឆ្នាំ២០២១, សៀវភៅ « វិមជ្ឈការ និងវិសហមជ្ឈការ » ។

លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍សង្កត់ធ្ងន់អំពីការងារកសាង និងពង្រឹងសមាជិកគណបក្ស ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស និង   សារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងឆ្នាំ២០២២ ។ បានកោតសរសើរផងដែរដល់ក្រុមការងារទាំងអស់ និងគណបក្សគ្រប់ថ្នាក់របស់ខេត្តកំពង់ធំ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក ៕

ដោយ៖ សិលា


ចែករំលែក៖