ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពីសំណាក់លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកត្រាំកក់ ចំនួន ២០០នាក់ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ស្រុកត្រាំកក់ រួមមាន៖
១-រដ្ឋបាលសាលាស្រុកត្រាំកក់ កុំព្យូទ័រLaptop ចំនួន ០១គ្រឿង និងម៉ាស៊ីនព្រីនឯកសារ ចំនួន ០១គ្រឿង
២-ទីស្នាក់ការគណបក្សស្រុកត្រាំកក់ កុំព្យូទ័រLaptop ចំនួន ០១គ្រឿង និងម៉ាស៊ីនព្រីនឯកសារ ចំនួន ០១គ្រឿង
៣-សាលាឃុំទាំង១៥ ក្នុងមួយឃុំទទួលបាន កុំព្យូទ័រLaptop ចំនួន ០១គ្រឿង ម៉ាស៊ីនព្រីនឯកសារ ចំនួន ០១គ្រឿង និងវិទ្យុទាក់ទងចំនួន ០៥គ្រឿង
៤-វិទ្យាល័យទាំង០៨ ក្នុងមួយវិទ្យាល័យទទួលបាន កុំព្យូទ័រLaptop ចំនួន ០១គ្រឿង និងម៉ាស៊ីនព្រីនឯកសារ ចំនួន ០១គ្រឿង
៥-ឧបត្ថម្ភដល់យុវជនចំនួន ២០០នាក់ ក្នុងមួយនាក់ ២០.០០០រៀល៕
ដោយ៖ សិលា