ព័ត៌មានទាន់ហេតុការណ៍៖

លោក អភិបាល នៃគណៈអភិបាលខេត្តចុះពិនិត្យការដាំដុះ​ និងបង្កបង្កេីនផលស្វាយកែវរមៀត​ របស់​ក្រុមហ៊ុនហ្រ្គីនសុី​ អេហ្គ្រីខលឈ័រ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧​ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានចុះពិនិត្យការដាំដុះ​ និងបង្កបង្កេីនផលស្វាយកែវរមៀត​ របស់​ក្រុមហ៊ុនហ្រ្គីនសុី​ អេហ្គ្រីខលឈ័រ​ ស្ថិតនៅចំណុចរឹទ្ធីសែនជ័យមួយ​ ក្នុងភូមិអូរស្វាយ​ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​ បច្ចុប្បន្នក្រុមហ៊ុនបាន​ និងកំពុងធ្វេីការដាំដុះស្វាយកែវរមៀតសម្រេចបានចំនួន​ ១.១០០ហិកតា​ ក្នុងឆ្នាំ២០២១នេះ​ ក្រុមហ៊ុននឹងបន្តការដាំដុះអោយសម្រេចបាន​ តាមផែនការចំនួន២.០០០ហិកតា​ បន្ថែមទៀត៕

ដោយ៖ សិលា


ចែករំលែក៖