ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារជំនាញបញ្ជូនសារ របស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ចុះត្រួតពិនិត្យការងារបញ្ជូនសារ និងបំពាក់វិទ្យុទាក់ទងថ្មី ជូនកងពលតូចថ្មើរជើងលេខ៥២

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបញ្ជូនសារកងទ័ពជើងគោក ដឹកនាំដោយ ឧត្ដមសេនីយ៍ត្រី ហែម ហម មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក និងលោកវរសេនីយ៍ត្រី សឹង មុនី និងក្រុមការងារការិយាល័យបញ្ជូនសារយោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យការងារធានាបញ្ជូនសារ និងធ្វើការប្រគល់ វិទ្យុទាក់ទងថ្មីដល់អង្គភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតនៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោកឧត្តមសេនីយ៍ត្រី ហែម ហម បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកងទ័ពជើងគោក គឺបានបំពាក់សម្ភារ:មួយចំនួន ដល់អង្គភាពសម្រាប់ធានាបញ្ជូនសារ ដូចនេះអង្គភាពត្រូវយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ ថែរក្សា ទុកដាក់ តាមលក្ខណៈបច្ចេកទេស និងពិសេសត្រូវកសាងធនធានមនុស្សឲ្យមានជំនាញច្បាស់លាស់ ដើម្បីធានាទាក់ទងបានគ្រប់ពេលវេលា តាមបទបញ្ជាថ្នាក់លើ។

សូមបញ្ជាក់ថា សម្ភារ:ដែលបានប្រគល់ជូនសំរាប់អង្គភាពប្រើប្រាស់ ការងារធានាបញ្ជូនសាររួមមាន៖
– icom ៧១៨ ចំនួន០១គ្រឿង
– Automatic Voltage System ចំនួន០១គ្រឿង
– អង់តែន ខខ្សែហ្វីឌី០១សម្រាប់
– អាគុយ ១០០A ចំនួន០១ធុង៕

ដោយ៖ សិលា


ចែករំលែក៖