ភ្នំពេញ៖ ក្រសួងទេសចរណ៍ សេចក្តីជូនដំណឹង ស្តីពីការទទួលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “អាស៊ាន ។ សហគមន៍សន្តិភាព និងវាសនាតែមួយ” “ASEAN – A Community of Peace and Shared Future”។
ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២(ASEAN Tourism Forum-ATF 2022) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ក្រោមប្រធានបទ “អាស៊ាន សហគមន៍សន្តិភាព និងវាសនាតែមួយ។ (ASEAN – A Community of Peace and Shared Future) 4
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ មានព្រឹត្តិការណ៍សំខាន់ៗដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន(ASEAN Tourism Ministers Mcctings) កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន(ASEANNTOS Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន(ASEANTA Meetings) សិក្ខាសាលានានា និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែមករា ឆ្នាំ២០១២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ (Buyers) ប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ -អន្តរជាតិ ១០០រូប មកពីជុំវិញពិភពលោក។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញសាធារណជន ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ សហគមន៍ទេសចរណ៍អ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន ចូលរួមសហការ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ល្អៗរបស់យើងដល់អ្នកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានខាងលើ ឱ្យបានទូលំទូលាយ ក៏ដូចជាចូលរួមស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩។
ព័ត៌មានលម្អិត សូមទំនាក់ទំនងមកនាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍តាមរយៈទូរស័ព្ទលេខ០១៧ ៩៣៨ ៣៩៣ ឬអ៊ីម៉ែល prakvuthy 1983@gmail.com, denrich@mpinetwork.com, david.lim@mpinetwork.com 1៕
ដោយ៖ សិលា