ព័ត៌មានទាន់ហេតុការណ៍៖

Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ចែករំលែក៖

ខ្សែប្រយុទ្ធ Harry Kane បានវិលត្រឡប់មកវិញដោយធ្វើបានយ៉ាងល្អគួរឱ្យភ្ញាក់ផ្អើលពីការរងរបួសបានស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមTottenham ឈ្នះ West Bromwich Albion ក្នុងលទ្ធផល២ទល់០កាលពីរាត្រីម្សិលមិញ។

គ្រូបង្វឹករបស់ក្រុម Tottenham លោក Jose Mourinho បានលើកឡើងថា បញ្ហាកជើងរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងធ្វើឱ្យរូបគេខកខានមិនបានលេងរហូតដល់សប្តាហ៍ក្រោយ ប៉ុន្តែ Kane បានវិលត្រឡប់មកវិញមុនការកំណត់ដើម្បីជួយបញ្ចប់ការចាញ់ប្រកួតរបស់ជាប់គ្នារបស់ Tottenham នៅក្នុងក្របខ័ណ្ឌ Premier League ។

Tottenham មិនបានរកគ្រាប់បាល់ក្នុងការប្រកួតទាំងទេដែល Kane បានខកខាន បង្ហាញខ្លួន ហើយការប្រកួតកាលពីម្សិលមិញ កីឡាករPierre-Emile Hojbjerg បញ្ជូនបាល់យ៉ាងស្អាតទៅឲ្យ Kane ដើម្បីស៊ុតបញ្ចូលទីនៅនាទីទី៥៤ ក្នុងតង់ទី២

នេះជាគ្រាប់បាល់ទី១៣ របស់ Kane នៅ Premier League រដូវកាលនេះ ហើយខ្សែប្រយុទ្ធ Son Heung-min ខ្សែប្រយុទ្ធកូរ៉េខាងត្បូងរកបាន១គ្រាប់ទៀតនៅនាទីទី៥៨ ដោយការបញ្ជូនបាល់ពី Lucas Moura

ជ័យជម្នះនេះបានធ្វើឲ្យក្រុម Tottenham ទទួលបាន៣ពិន្ទុ ឈរនៅលេខ៧ដោយមានចំណែកក្រុម West Brom នៅតែឈរនៅលេខ១៩ មាន១១ ពិន្ទុស្ថិតក្នុងតំបន់កាត់ចោល

ដោយ៖ភារៈ


ចែករំលែក៖