ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ស្តីពីការស្នើសុំធ្វើអនុបយោគកាត់ផ្ទៃដីចេញពីគម្រព្រៃឈើឆ្នាំឆ្នាំ២០០២ ក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៥ឃុំ/សង្កាត់ ស្មើនឹង៧ភូមិ មានផ្ទៃដីជាប់គម្របព្រៃឈើសរុបចំនួន១០.៧៦៣ក្បាលដី និង ៤.៥៣០ក្បាលដី ស្មើនឹង ២.៦៨៩គ្រួសារ កាត់ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងចៅសង្កាត់ មេឃុំដែលពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំតូចសាលាខេត្ត៕
ដោយ៖ សិលា