ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងមិនមានអ្នកជាសះស្បេីយ​ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា, . ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ សរុបចំនួន ០២នាក់នោះ គឺ
ករណីវិជ្ជមានវីរុស១វីដ-១៩ ថ្មី ៖ ចំនួន ០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។
– ស្ត្រីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

– បុរសជនជាតិនីហ្សេរីយ៉ា អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤១នាក់ ដែល នៅក្នុងចំនួននេះមាន បុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៨០នាក់ ដែលមានលទ្ធផលតេស្កូ អវិជ្ជមានវីរុសកូវីដ-១៩ នោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានី ភ្នំពេញ ចំនួន ០២នាក់ នៅសណ្ឋាគារមួយទៀត ចំនួន ១៦នាក់ នៅសណ្ឋាគារមួយផ្សេងទៀត ចំនួន ២០នាក់ និងសណ្ឋាគារមួយទៀត ចំនួន ០២នាក់៕

ដោយ ៖សិលា


ចែករំលែក៖