ព័ត៌មានទាន់ហេតុការណ៍៖

ផ្តើមចេញពីទំនាស់​គ្នាជន​ស្លៀកពាក់​ស៊ីវិល​ម្នាក់តាំងខ្លួន​ជា​សមត្ថកិច្ច​បាន​យក​ខ្នោះ​ទៅ​វាយ​លើ​បុរស​ម្នាក់ទៀត ​

ចែករំលែក៖

ភ្នំពេញ ៖ ពេលចេញពី​រាំ​នៅក្នុង​ក្លិប​កម្សាន្ត​សេះមាស បុរសម្នាក់នឹង​បក្ខពួក​ជាច្រើន​នាក់បាន​ដេញ​វាយ​គ្នា​ជាមួយនឹង​ក្មេងស្ទាវ​មួយក្រុម​ផ្សេងទៀតបណ្តាល​ឲ្យ​យុវជន​ម្នាក់​បែកក្បាល​ហូ​រឈាម និង​ម្នាក់ទៀត​ត្រូវ​ជន​ស្លៀកពាក់​ស៊ីវិល​យក​ខ្នោះ​ទៅវាយហើយ​សង្កត់ក​ជាប់​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យជួយ​ធ្វើអន្តរាគ​មន៍​ភ្លាមៗ​។​

​ហេតុការណ៍​ហិង្សានេះបាន​កើតឡើង​នៅ​ម៉ោង​១និង​៥០នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុច​ជាប់​សួន​វឌ្ឍនៈ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ចោមចៅ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​ក្មេងស្ទាវ​២​ក្រុម ចេញពី​ក្លិប​សេះមាស​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​បែកក្បាល​ម្នាក់ និង​ម្នាក់ទៀត​ត្រូវបាន​គេ​ចាប់វាយខ្នោះហើយ​យក​ជង្គង់​សង្កត់ពីលើ​ជាប់​ ប្រុង​នឹង​យកទៅដាក់​លើ​រុឺម៉កកង់​បី តែ​ត្រូវ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យចុះជួយ​ទាន់ពេល​។​

​បន្ទាប់ពីកើតហេតុសមត្ថកិច្ច​មូលដ្ឋាន​ខ​ណ្ឌ​មានជ័យបានចុះមក​ដល់ រួច​ពិនិត្យឃើញថា​ជា​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយក៏បានសួរនាំរួច​ឃាត់ខ្លួន​ជន​ស្លៀកពាក់​ស៊ីវិល​ជា​អ្នក​វាយខ្នោះគូជម្លោះ ទុក​ប្រគល់ជូន​ទៅខាង​កម្លាំង​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បីសួរនាំបន្ត៕

ដជ្រោយពេជ្រ


ចែករំលែក៖