ព័ត៌មានទាន់ហេតុការណ៍៖

Di Maria រងរបួសសាច់ដុំខកខានការបង្ហាញខ្លួនក្នុងការប្រកួតជើងទី១ជាមួយក្រុម Barcelona

ចែករំលែក៖

អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Angel di Maria អាចខកខានការជួបប្រកួតជាមួយក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីរងរបួសសាច់ដុំសម្រាប់ក្រុម Paris Saint-Germain កាលពីរាត្រីថ្ងៃចន្ទ

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីថ្ងៃអង្គារថា កីឡាករ Angel di Maria បានលេងមានរយៈពេលត្រឹមតែ១១នាទីប៉ុណ្ណោះនៅលើទីលានពេលប្រកួតនឹងក្រុម Marseille នៅពេលដែលសាច់ដុំរបស់គាត់ត្រូវបានបង្ខំឱ្យកីឡាកររូបនេះត្រូវប្តូរចេញ

កីឡាកររូបនេះត្រូវបានជំនួសដោយកីឡាករសញ្ជាតិអេស្ប៉ាPablo Sarabia ដោយក្រុមរបស់គាត់បានរកគ្រាប់បាល់នាំមុខដោយកីឡាករKylian Mbappe

សូមបញ្ជាក់ថា ក្រុម Paris Saint-Germain នឹងត្រូវជួបជាមួយក្រុម Barcelona នៅឯកីឡដ្ឋាន Camp Nou នៅថ្ងៃអង្គារទី១៦ ខែកុម្ភៈ ហើយកាយសម្បទារបស់ Di Maria នឹងក្លាយជាចំណុចសំខាន់ក្នុងការឈានទៅវគ្គបន្ត និងជាក្តីព្រួយបារម្ភរបស់ក្រុមជើងឯកបារាំងមួយនេះសម្រាប់ការប្រកួតជើងទី១ ៕

ដោយ៖ភារៈ


ចែករំលែក៖