ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយស សូមជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបន្តធ្វើការចាក់ជូន នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គ ឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យ កុមារជាតិ។ ចំពោះប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មាន QR Code ដែលទទួលបានបន្ទាប់ពីការ ចាក់វ៉ាក់សាំង នៅមិនទាន់អាចពិនិត្យព័ត៌មានតាមប្រព័ន្ធកម្មវិធី (Application) នៅឡើយ ដោយ ក្រុមការងារក្រសួងកំពុងដំណើរការអភិវឌ្ឍ និងកែសម្រួល។ ក្រសួងសុខាភិបាលនឹងជូនដំណឹង អំពីការដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ សុខ ខេមរា