អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ទ្រឹស្តីទាំងអស់អំពីប្រភពកូវីដ ១៩ និងត្រូវបានស្រាវជ្រាវ។
បណ្តាញទូរទស្សន៍ជាតិ ABC របស់អូស្ត្រាលី បានផ្សាយនៅថ្ងៃទី១២ខែកុម្ភៈ ដោយបានដកស្រង់សេចក្តីប្រកាសរបស់ លោកTedros Adhanom នៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុង ហ្សឺណែវប្រទេសស្វីស ជាមួយក្រុម ស្រាវជ្រាវនៅទីក្រុងវូហានប្រទេសចិន ។ លោកTedros Adhanom បានបញ្ជាក់ថា «មានសំណួរជាច្រើនចោទសួរថា តើមាន ទ្រឹស្តីស្តីពីប្រភពកូវីដ១៩ ត្រូវបោះបង់ចោលដែរឬទេ។ ក្រោយកិច្ចពិភាក្សា ខ្ញុំចង់បញ្ជាក់ប្រាប់ថា រាល់ទ្រឹស្តី គឺចាំបាច់ត្រូវតែវិភាគបន្ថែមនឹងស្រាវជ្រាវ ។ ប៉ុន្តែចំណុចមួយចំនួន ស្ថិតនៅក្រៅ គម្រោងស្រាវជ្រាវ»។
លោកTedros Adhanom បញ្ជាក់ទៀតថា ភារកិច្ចរបស់ WHOមិនអាចរកឃើញចម្លើយទាំងអស់នោះឡើយ ប៉ុន្តែអាចជួយបន្ថែមឲ្យកាន់តែច្បាស់ពីប្រភពកូវីដ១៩ ។ ក្រុមស្រាវជ្រាវ របស់WHO កន្លងមកបានប្រកាសថា វីរុសកូវីដ១៩ មានប្រភពពីសត្វប្រចៀវ ហើយអាចឆ្លងរាលដាល ទៅកាន់សត្វផ្សេងទៀត ។
ការប្រកាសរបស់ លោកTedros Adhanom ដូចជាមានការមិនស៊ីសង្វាក់គ្នា ជាមួយ ក្រុមស្រាវជ្រាវ នៅក្នុង ទីក្រុងវូហានប្រទេសចិន ដែលសង្ស័យថា លេចចេញពីបន្ទប់ពិសោធន៍ក្នុងទីក្រុងវូហាន ។
នៅក្នុងសន្និសីទកាសែត ក្រោយដំណើរស្រាវជ្រាវ ២៨ថ្ងៃ របស់ក្រុមស្រាវជ្រាវ បាន បញ្ជាក់ថា ទ្រឹស្តី ខាងលើ ឆ្លងពីសត្វប្រចៀវ ឬចេញពី បន្ទប់ពិសោធន៍ គឺពិបាកកើតឡើង ដូច្នេះយើងត្រូវការស្រាវជ្រាវ បន្ថែមទៀត ពីផលិតផលអាហារក្លាសេ។
អគ្គនាយកWHO បានបញ្ជាក់ថា ក្នុងពេលមួយសប្តាហ៍ខាងមុខនឹងប្រកាសលទ្ធផលសង្ខែបពីក្រុមស្រាវជ្រាវ នៅក្នុងប្រទេសចិន ៕ដោយ៖ធី រីណា
រូបភាព៖ Reuters