ភ្នំពេញ៖ បើយោងតាមប្រភពច្បាស់ការណ៍ អាចទទួលយកជាផ្លូវការ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា, បន្ទាប់ពីមានករណីនេះកេីតឡេីង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បញ្ជាអោយចុះស្រាវជ្រាវហេីយ ។ ចំណែកខាងក្រសួងការពារជាតិ ក៏មានការចុះស៊េីបអង្កេតដែរ ខណៈរឿងនេះលេចឮថា លោក ឈួន សោភា ហ៊ានធ្វើរបាយការណ៍ទៅថ្នាក់លើ ថាជនរងគ្រោះជាមនុស្សញៀនថ្នាំ ដែលជាចេតនាអាក្រក់បំផុត ដែលគ្នាបានស្លាប់ហើយ តាមចងកម្ម និងធ្វើអោយខាងក្រុមគ្រួសារឈឺចាប់នោះ។
ប្រភពពីយោធភូមិភាគទី៥ វិញបានអោយដឹងថា ក្រសួងការពារជាតិ បានចាត់តាំងអោយ ក្រុមអធិការកិច្ចក្រសួងការពារជាតិ និង អគ្គនាយកសំភារៈបច្ចេកទេស ចុះទៅស្រាវជ្រាវរកការពិត ។ លទ្ធផលយ៉ាងណានោះសូមរង់ចាំលទ្ធផលស្រាវជ្រាវរបស់ ស្ថាប័នទាំងពីរសិន ។
ការចាប់រថយន្ដអង្គភាពកងការពារព្រំដែន ៥០៣ ដែលដឹកនាំដោយ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។ មានមតិខ្លះបានលេីកឡេីងថា ឈួន សោភា ហាក់ដូចគ្មានបទល្មើសគេចពន្ធត្រូវចាប់ បែជាមកចាប់រថយន្តរបស់រដ្ឋអោយបង់ពន្ធទៅវិញ ។ មានទំនិញគេចពន្ធច្រេីនណាស់ រួមទាំងរថយន្ដស៊េរីទំនើបៗផង ត្រូវចាប់ បែជាមិនចាប់ មកចាប់រថយន្ត កញ្ចាស់ ដែលប្រើប្រាស់ជិត ១០ ឆ្នាំទៅហើយ។
លោក ឈួន សោភា ល្បីណាស់ចាប់ឡានដឹកទំនិញគេចពន្ធ ដល់ពេលត្រូវដង ត្រូវផ្លែគ្នា ស្ងាត់ឈឹង ទាំងរថយន្តក្រុងបង្កប់ទំនិញគេចពន្ធផងដែរ៕
ដោយ៖ សិលា