ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខកីឡាករ កីឡាការិនីដែលជួបគ្រោះថ្នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC អញ្ជើញសួរសុខទុក្ខកីឡាករ កីឡាការិនីដែលជួបគ្រោះថ្នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ ឆ្នេរក្នុងក្រុងព្រះសីហនុ “ជិះកង់នៃក្តីស្រឡាញ់” ១៤កុម្ភ: នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ។

ក្នុងនោះយុវជនជាកីឡាករជិះកង់ ២៥គីឡូម៉ែត្រ បានដួលក្នុងពេលប្រកួតធ្វើឱ្យបាក់ឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ និងកីឡាការិនីជិះកង់ ១៥គីឡូម៉ែត្រ បានដួលសន្លប់ក្នុងពេលជិះកង់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ។

ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខកីឡាករទាំងពីរនាក់ និងបាននាំយកកន្ត្រកផ្លែឈើ និងថវិកាជូនកីឡាករទាំងពីនាក់ ក្នុងម្នាក់ទទួលបានថវិកា ២លានរៀល និងផ្លែឈើម្នាក់មួយកន្ត្រក ព្រមទាំងជូនពរឱ្យកីឡាករ កីឡាការិនីទាំងពីរនាក់ ព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗនេះ ។

លោកស្រី អ៊ូ ធីដាពៅ ជំនួសមុខឲ្យលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកថវិកាឧបត្តម្ភជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន ១០០នាក់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់។ ដោយឡែកបុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យភ្លើងឆេះរោលពេញខ្លួន លោកជំទាវក៏បានឧបត្ថម្ភថវិការមួយចំនួន និងជូនពរឱ្យបានឆាប់ជាផងដែរ ។

លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១នេះ មានអ្នកជំងឺចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសរុបមានចំនួន ១០០នាក់ ក្នុងនោះស្រ្តីចូលមកសម្រាលកូនមានចំនួន ១៤នាក់ ក្រៅពីនោះមានអ្នកជំងឺផ្សេងៗទៀត៕

ដោយ៖ សិលា


ចែករំលែក៖