ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជុំវិញពិភពលោក បង្កើនល្បឿន​នៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចែករំលែក៖

គិតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ នៅជុំវិញពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប 109.363.173 នាក់ និងស្លាប់ 2.410.378 នាក់ ។ ប្រទេសជាច្រើនបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ទប់ស្កាត់ការឆ្លង ដើម្បីដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ។
សហគមន៍អឺរ៉ុបបានយល់ព្រមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ថ្មី ។ លោកស្រី​Stella Kyriakides ប្រធានគណៈកម្មការទទួលបន្ទុក​ សុខាភិបាលរបស់សហគមន៍អឺរ៉ុប​ បានឲ្យដឹងថា ពេលនេះសហគមន៍អឺរ៉ុបបាន សម្រេចអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បន្ថែមទៀត។ ពេលនេះវ៉ាក់សាំងដែលអឺរ៉ុបអនុញ្ញាតឲ្យប្រើប្រាស់មាន វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech, Moderna និង AstraZeneca/Oxford ។
ប្រទេសអាល្លឺម៉ង់ បានប្រកាសបង្កើនវិធានការទប់ស្កាត់ការឆ្លងកូវីដ​-១៩ នៅតាមព្រំដែន ។ កម្លាំងប៉ូលិសជាង១ពាន់នាក់បានដាក់ពង្រាយការពារនៅតាមព្រំដែន​។
ចំណែកអង់គ្លេសវិញ រដ្ឋមន្ត្រីទទួលបន្ទុកការចាក់វ៉ាក់សាំង លោកNadim Zahawi ​បានឲ្យដឹងថា មកទល់ពេលនេះ មានមនុស្ស​១៥លាននាក់ហើយបានចាក់វ៉ាក់សាំង កូវីដ-១៩​។
ដោយឡែក នៅក្នុងប្រទេសតំបន់អាស៊ានវិញ ប្រទេសឥណ្ឌូនេស៊ី ប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ-១៩ មកទល់ពេលនេះមានអ្នកឆ្លង 1.217.468 នាក់ និងស្លាប់33.183 ។ ចំណែកប្រទេសហ្វុីលីពីន មានអ្នកឆ្លងលំដាប់ទីពីរ គឺមានអ្នកឆ្លង​549.176 នាក់ និងស្លាប់11.515 និងលំដាប់ទី​៣មានអ្នកឆ្លង 264.269នាក់ និង ស្លាប់965 នាក។
ជាមួយគ្នានេះដែរ ​ជប៉ុន​បានអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនPfizer/BioNTech ដើម្បីទប់ស្កាត់ការឆ្លងកូវីដ -១៩ ។ ជប៉ុនខិតខំទប់ស្កាត់កូវីដ មុនពេលការប្រកួតកីឡាអូឡាំពិក នៅខែកក្កដាខាងមុខ ៕ ដោយ៖ធី រីណា


ចែករំលែក៖