Naomi Osaka បានសន្សំពិន្ទុប្រកួតចំនួន២លើក ហើយកីឡាការិនីSerena Williams ត្រូវបានយកឈ្នះគូប្រកួត ដោយអ្នកទាំងពីរ ឲឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open ។
ដោយចាញ់ការប្រកួតបើកឆាកជាមួយ Garbine Muguruza កីឡាការិនីNaomi Osaka របស់ជប៉ុនត្រូវ ប្រឈមមុខនឹង២ប្រកួតដោយបាននាំមុខគូប្រកួត ៥-៣ ឈរក្នុងចំណាត់ថ្នាក់លេខ៣។ នាងឈ្នះ៤ ប្រកួតជាប់ៗគ្នាដើម្បីឈ្នះក្នុងលទ្ធផល ៤-៦ ៦-៤ ៧-៥ ជាមួយអតីតកីឡាករលេខ ១ ពិភពលោក។
ចំណែកកីឡាការិនី Williams បានឆ្លងផុតវគ្គជម្រុះដោយយកឈ្នះគូប្រកួតក្នុងលទ្ធផល ៦-៤ ២-៦ ៦-៤ ទល់នឹងកីឡាការិនីសញ្ជាតិបេឡារូសAryna Sabalenka ។ កីឡាករសញ្ជាតិអាមេរិករូបនេះបាននាំមុខក្នុងលទ្ធផល ៤-១ ក្នុងសិតចុងក្រោយដែលគួរឲ្យចាប់អារម្មណ៍ ។
កីឡាការិនីវ័យ៣៩ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានឆ្លងកាត់វា ពីព្រោះវាមិនងាយស្រួលនោះទេ ខ្ញុំមានអារម្មណ៍ថាខ្ញុំនៅទីនោះសូម្បីតែការប្រកួតដែលខ្ញុំបានចាញ់គឺមានភាពជិតស្និទ្ធបំផុត”។
កីឡាការិនី Williams នឹងត្រូវជួបជាមួយនឹងកីឡាការិនីលំដាប់ទី២ Simona Halep ដែលបានជាសះស្បើយឡើងវិញហើយដែលបានផ្ដួលម្ចាស់ជើងឯក French Open វ័យ១៩ឆ្នាំ Iga Swiatek ក្នុងលទ្ធផល៣-៦ ៦-១ ៦-៤ ។ ចំណែកកីឡាការិនី Naomi Osaka ដែលបានឈ្នះជាលើកទី ២នៃកម្មវិធី Grand Slams ទាំង៣របស់នាងក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០១៩ នឹងត្រូវជួបជាមួយកីឡាការិនី Hsieh Su-Wei នៅវគ្គ៨ក្រុមចុងក្រោយ ៕ដោយ៖ភារៈ