ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ចូលរួមបុណ្យ៧ថ្ងៃរបស់សព លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជនកងការពារព្រំដែនលេខ៥០៣

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យ៧ថ្ងៃ និងនាំយកគ្រឿងឧបភោគ-បរិភោគ ថវិកា ៥លានរៀល ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជន កងការពារព្រំដែនលេខ ៥០៣ ដែលបានបាត់បង់ជីវិតកាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងជន្មាយុ ៣៣ឆ្នាំ។

ក្នុងពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ក្នុងមរណភាពដ៏ក្តុកក្តួលនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណកន្ធ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានចប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមរម្លឹកថា, លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៏ត្រូវគយចលត័តំបន់៥ចាប់ ទោះខាងអង្គភាពស្នើសុំធានា និងមានឯកសារត្រឹមត្រូវ តាមគោលការណ៍កងយោធលខេមរភូមិន្ទ ក៏ខាងគយចល័តមិនព្រមឲ្យ ហើយជាឡានកញ្ចាស់ថែមទៀត ដែលគាត់ខំសន្សំប្រាក់ខែទិញ យកមកជិះបម្រើឲ្យអង្គភាព ។

គួរបញ្ជាក់ថា​ រថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខ ខម ប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៏ដោះស្រាយមិនចេញ ដោយសារការរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សម្លាប់ខ្លួនឯងកាលពីព្រឹកថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២១ កន្លងទៅ​នេះ៕ដោយ៖សហការី


ចែករំលែក៖