ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកខោអាវលក់បុកអ្នកជិះម៉ូតូស្លាប់ហើយរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តតូយ៉ូតាដឹកខោអាវលក់តាមភូមិ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឱ្យស្លាប់មនុស្សម្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦៖៤៥នាទីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុចភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

ជនរងគ្រោះជាអ្នកជិះម៉ូតូដែលស្លាប់ភ្លាមៗនោះឈ្មោះ ជុំ សេរី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមរស់នៅភូមិពង្រទី១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ចំណែករថយន្តបង្កម៉ាកតូយ៉ូតាពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ២B-៩២៧៥ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែលសមត្ថកិច្ចកំពុងស្រាវជ្រាវរកឱ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ផងដែរ។

ក្រោយកើតហេតុរថយន្តនិងម៉ូតូសមត្ថកិច្ចនគរបាលចរាចរណ៍បានយករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំជាបណ្តោះអាសន្នរង់ចាំចាត់ការបន្តទៀត៕ដោយ៖ជីវ័ន្ត


ចែករំលែក៖