ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងចាប់ពលរដ្ឋ​កូរ៉េខាងជើងឆ្លងដែនខុសច្បាប់ក្នុងពេលកំពុងរាលដាលកូវីដ​-១៩

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូងនៅថ្ងៃទី ១៦ខែកុម្ភៈ បានប្រកាសថាបានចាប់ខ្លួន​ពលរដ្ឋកូរ៉េខាងជើងម្នាក់ ដែលឆ្លងដែនខុសច្បាប់ក្នុងពេលដែលប្រទេសនេះកំពុងតែទប់ស្កាត់ ការឆ្លងរាលដាលកូវីដ -១៩ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា នៅថ្ងៃទី​១៦ខែកុម្ភៈ ទីតាំងត្រួតពិនិត្យនៅតំបន់ព្រំដែនគ្មានយោធា (DMZ) របស់ប្រទេសទាំងពីរ ទាហានកូរ៉េខាងត្បូង ចាប់បានពលរដ្ឋកូរ៉េខាងជើងម្នាក់ដែលឆ្លងដែនខុសច្បាប់​។ នៅពេលនេះមិនទាន់ដឹងពីអត្តសញ្ញាណ ជនជាតិកូរ៉េខាងជើងនោះនៅឡើយទេ​។
អគ្គមេបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូង(JCS) បានឲ្យដឹងថា កម្លាំងទាហានកូរ៉េខាងត្បូងពេលដើរយាមល្បាតតាមព្រំដែនក៏បាប់បានពលរដ្ឋឆ្លងដែនខុសច្បាប់ម្នាក់ ។ ករណីឆ្លងដែនខុសច្បាប់ខាងលើកើតឡើងក្នុងពេលដែលការឆ្លងដែនចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង ធ្លាក់ចុះមិនធ្លាប់មានកាលពីឆ្នាំ​២០២០ ក្រោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្កើនការរិតត្បិតតាមព្រំដែនទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
តាមរដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោកLee In Young បានបញ្ជាក់ថា នៅឆ្នាំ​២០២០មានពលរដ្ឋកូរ៉េខាងជើងភៀសខ្លួនមកកាន់កូរ៉េខាងត្បូង​​ មានតែ ២០០នាក់ប៉ុណ្ណោះ គឺថយចុះដល់ទៅ៨០% បើប្រៀបធៀបនិងឆ្នាំ​២០១៩ ។
ការណីឆ្លងដែនចុងក្រោយបំផុតកើតឡើងនៅខែវិច្ឆិកា ឆ្នាំ​២០២០ ដោយជនភៀសខ្លួនបានលោតផ្លោះរបងឆ្លងកាត់តំបន់ DMZ ចូលមកកាន់ទឹកដីកូរ៉េខាងត្បូង ដោយសុវត្ថិភាព ។ អ្នកដែលផ្លោះរបងគឺជាអតីតកីឡាករលោតកម្ពស់របស់កូរ៉េខាងជើង​ទើបមានសមត្ថភាព លោតបានខ្ពស់ ៕ ដោយ៖ធី រីណា

រូបភាព៖ Yonhap


ចែករំលែក៖